រំលែក​ទុក្ខ! ​ម្ដាយ Pep ​បាន​ស្លាប់ ដោយសារ​មេរោគ Covid-19 ​

ម្ដាយ​របស់​លោក Pep Guardiola  ​បាន​ទទួល​មរណៈភាព​កាល​ពី​យប់មិញ​នេះ ​ដោយសារ​តែ​មេរោគ Covid-19 ​ក្នុង​អាយុ​៨២​ឆ្នាំ​។អ្នក​ស្រី​បាន​ស្លាប់​នៅ​ស្រុក​កំណើត ​Manresa ​ក្នុង​តំបន់​កាតាឡាន់។ ​ការ​ប្រកាស​ដំណឹង​ពី​ការ​ស្លាប់​នេះ ធ្វើ​ឡើង​ដោយ​ក្លឹប Manchester City ​ផ្ទាល់។ ​កាល​ពី​១​ខែ​មុន លោក Pep ​បាន​ចូល​រួម​១​លាន​អឺរ៉ូ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​នេះ។ ​ប្រាក់​១​លាន​នេះ ​គឺ​យក​ទៅ​ទិញ​សម្ភារៈ​ពេទ្យ​នានា ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ព្យាបាល​អ្នក​ជំងឺ។

​រំលឹក​ថា​អេស្ប៉ាញ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ឆ្លង​និង​ស្លាប់​ច្រើន​ដោយសារ​តែ​មេរោគ Covid-19 ​។ ​ដោយ​ឡែក​នៅ​តំបន់​កាតាឡាន់​ក៏​ជា​កន្លែង​ផ្ទុះ​ខ្លាំង​នៃ​មេរោគ​នេះ​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT