Willian ​និយាយ​ចំៗ​ថា​ជោគវាសនា​ខ្លួន​ជាមួយ​តោ​ខៀវ Chelsea គឺ​ត្រូវ​បញ្ចប់​ហើយ

ក្លឹប​តោ​ខៀវ Chelsea ​នឹង​កំណត់​ថា​ត្រូវ​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ប្រយុទ្ធ Willian នៅ​រដូវ​ក្តៅ​ខាង​មុខ ខណៈ​ដែល​កុងត្រា​របស់​គេ​ត្រូវ​បញ្ចប់​បាត់​ទៅ​ហើយ។

តាម​ការ​បញ្ជាក់​ផ្ទាល់​របស់​បុរស​វ័យ ៣១ ឆ្នាំ បាន​សង្កត់​ធ្ងន់​ថា​ខ្លួន​និង​ក្លឹប​ពុំ​មាន​ការ​បន្ត​កុងត្រា​អ្វី​ថ្មី​នោះ​ទេ ពោល​គឺ​ឈាន​ដល់​ការ​ចែក​ផ្លូវ​ហើយ ដោយ​រង់ចាំ​តែ​ពេលវេលា​មក​ដល់​តែ​ប៉ុណ្ណោះ។

នា​កិច្ច​សម្ភាសន៍​ជាមួយ Expediente Futebol លោក​និយាយ៖ “ជាមួយ​ក្លឹប Chelsea គឺ​គ្រប់​យ៉ាង​បាន​បញ្ចប់​ហើយ ខណៈ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​កុងត្រា​របស់​ខ្ញុំ​ត្រូវ​ផុត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ”។

រូប​គេ​បន្ថែម៖ “Chelsea ​ស្នើ​ឲ្យ​មាន​ការ​ត​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ចង់​បាន ៣ ឆ្នាំ ជា​រួម​យើង​គ្មាន​ការ​ចរចា​អ្វី​ថ្មី​ទៀត​នោះ​ទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT