Real Madrid នឹង​ខាតបង់​ប៉ុន្មាន ប្រសិន LaLiga រំសាយ​ចោល​ត្រឹម​ពេល​នេះ?

មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ក្របខ័ណ្ឌ​ធំៗ​នៅ​តំបន់​អឺរ៉ុប​ទំនង​ជា​នឹង​ត្រូវ​រំសាយ​ចោល​ទាំង​ស្រុង ក្រោយ​បញ្ហា​វីរុស COVID-19 កំពុង​ញាំញី មិន​ទាន់​រក​ផ្លូវ​ដោះស្រាយ​ចេញ​សោះ។ សម្រាប់​លីគ​នៅ​អេស្ប៉ាញ ប្រសិន​ណា​ត្រូវ​រំសាយ​ចោល​ពិត​មែន​នោះ គឺ​មាន​ការ​ខាតបង់​ច្រើន​បំផុត ជា​ពិសេស​ទៅ​លើ​សំណាក់​ក្លឹប​ធំៗ​ផ្ទាល់​តែ​ម្តង។

ក្នុង​នោះ Real Madrid ដែល​ជា​ក្លឹប​មាន​អ្នក​គាំទ្រ​ដ៏​ច្រើន​មួយ ត្រូវ​បាន​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា​នឹង​ខាតបង់​នូវ​ទឹកប្រាក់​ប្រមាណ ៧០ លាន​អឺរ៉ូ ដែល​ចំណូល​នេះ​សោត​គឺ​រាប់​ចេញ​ពី​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ទិញ​សិទ្ធ​ផ្សាយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍។

មួយ​ឡែក​ផ្សេង​ទៀត​គឺ​ចំណូល​ពី​អ្នក​ចូលរួម​ទស្សនា ដែល​ក្នុង​មួយ​ប្រកួត Real ត្រូវ​រក​បាន ៤,៥ លាន​អឺរ៉ូ និង ១០០ ០០០ អឺរ៉ូ​ផ្សេង​ទៀត​ពី​កញ្ចប់​ Tour ​នៃ​ការ​ទស្សនា​មក​ទឹកដី​ Bernabeu។

យ៉ាងណាមិញ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ទំហំ​ចំណូល​រក​បាន​មុន​ផ្អាក​ការ​ប្រកួត គឺ​ក្លឹប​ស្តេច​ស កើប​បាន​ប្រមាណ ១៦០ លាន​អឺរ៉ូ​រួច​ទៅ​ហើយ។ យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ LaLiga នឹង​ត្រូវ​បញ្ចប់​ឬ​បែប​ណា?

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT