កំចាយមារ បើកឆាកពាន AFF Futsal តទល់ក្រុមខ្លាំងអូស្ត្រាលី

ក្រុមបាល់ទាត់ក្នុងសាល សសយក កំចាយមារ នឹងប្រកួតបើកឆាកតទល់ក្រុមខ្លាំង East Coast Heat របស់អូស្ត្រាលី ក្នុងពាន AFF Futsal Championship នៅថ្ងៃទី១៥ ខែកក្កដានេះ នៅប្រទេសឥណ្ឌូនេស៊ី។

ក្រុមតំណាងកម្ពុជា បានចាកចេញពីកម្ពុជាទៅហើយ កាលពីព្រឹកមិញនេះ ដើម្បីត្រៀមខ្លួនក្នុងជំនួបដ៏សំខាន់នេះ។ បន្ទាប់មក ក្រុមកំចាយមារនឹងប៉ះ MIC របស់មីយ៉ាន់ម៉ានៅថ្ងៃបន្ទាប់ និងចុងក្រោយជួប Arbisyam នៅថ្ងៃទី១៧ ខែកក្កដា។

នេះជាការចូលរួមលើកដំបូង ក្រោយបង្កើតលីគអាជីពឡើងវិញបាន២ឆ្នាំ។ កំចាយមារ បានឳកាសទៅបង្ហាញខ្លួននេះក្នុងនាមជាជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៧។ ប៉ុន្តែរដូវកាលថ្មីនេះ ពួកគេធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយស្ថិតនៅលេខ៣នៃតារាងចំណាត់ថ្នាក់ក្រោម Home Sport និង Down Town ។

សម្រាប់ការផ្សាយផ្ទាល់ គេពុំទាន់ឃើញមានទូរទស្សន៍ណាមួយអះអាងពីការទិញឡើយ សូម្បីតែ CBS ដែលទទួលសឹទ្ធិផ្សាយលីគហ្វ៊ូតសាលកំពូលរបស់កម្ពុជា។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT