Griezmann ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​

ខ្សែ​ប្រយុទ្ធ Antoine Griezmann ​មិន​មែន​សម្រាប់​លក់​ចេញ​នោះ​ទេ ​ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​បាន​បង្ហាញ​ទំនុក​ចិត្ត ​និង​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​១​រដូវ​កាល​ទៀត​។​ក្រុម FC Barcelona ​ដំបូង​ឡើយ ​ចង់​យក​កីឡាករ​បារាំង​នេះ ទៅ​ដូរ​ជាមួយ PSG ​ដើម្បី​បាន​យក Neymar ​ត្រលប់​មក​រួម​ក្រុម​វិញ។ ​តែ​ក្រោយ​ពី​ធ្វើ​ការ​ប្រជុំ​គ្នា​មក ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ ​នឹង​មិន​លក់ Griezmann ​នោះ​ទេ។ ​ពួកគេ​នឹង​ផ្ដល់​ឱកាស​ឱ្យ​អតីត​កីឡាករ Atletico Madrid ​នេះ ​១​រដូវ​កាល​ខាង​មុខ​ទៀត ​ដើម្បី​មើល​ថា​តើ​រូបគេ​ពិត​ជា​មិន​សក្ដិសម​ជាមួយ​ក្រុម​មែន​ឬ​យ៉ាង​ណា​។

Griezmann ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​បាន​៩​ខែ​មក​ហើយ ដោយ​ផ្ទេរ​ពី​ក្រុម AT Madrid ​មក​ក្នុង​តម្លៃ​ខ្លួន​១២០​លាន​អឺរ៉ូ។ ​រដូវ​កាល​នេះ​ដំបូង​នេះ រូបគេ​ចូល​លេង​បាន​៣៧​ប្រកួត ​និង​រក​បាន​១៤​គ្រាប់​ដែរ។ ​ថ្នាក់​ដឹក​នាំ​ក្រុម Barca ​ចាត់​ទុក​ការ​លេង​របស់​គេ​នា​រដូវ​កាល​នេះ ​គឺ​មិន​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​មើល​ខ្លាំង​ពេក​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​មិន​ទាន់​ចង់​លក់​ឡើយ៕

ប្រភព៖ Marca

  • Griezmann ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​