AC Milan ​ចង់​បាន ​Icardi ​ពី​ក្រុម Inter Milan ​

ក្រុម AC Milan ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​នឹង​អាច​យក​ខ្សែ​ប្រយុទ្ធ Icardi ​ពី​ក្រុម Inter Milan ​បាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ខាង​មុខ​នេះ​។Icardi ​កំពុង​លេង​ឱ្យ​ក្រុម PSG ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Inter Milan ​ទៅ។ ​ក្រុម​នៅ​បារាំង​មាន​បំណង​ចង់​ទិញ​យក​កីឡាករ​អាហ្សង់ទីន​នេះ​ដាច់​តែ​ម្ដង​ដែរ ប៉ុន្តែ​សាមី​ខ្លួន​ហាក់​ដូចជា​មិន​ចង់​នៅ​បារាំង​ទេ ដោយសារ​តែ​ឱកាស​លេង​មាន​តិច​ពេក។ ​ខណៈ​ដែល​រឿង​ទៅ​លេង​នៅ​ក្លឹប​ដើម Inter Milan ​វិញ​កាន់​តែ​ពិបាក​ថែម​ទៀត ​ព្រោះ​រូបគេ​មាន​បញ្ហា​ច្រើន​នៅ​ក្លឹប​នេះ​។

ឃើញ​ឱកាស​ល្អ​នេះ​ហើយ ទើប​បាន​ជា AC Milan ​ចូល​ខ្លួន​ទៅ​តាម​លួងលោម​ Icardi ​ភ្លែត។ ​ពួកគេ​រំពឹង​ថា​នឹង​អាច​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ​អ៊ីតាលី​វិញ ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​បន្ទាប់​ពី​ស្ងប់​ស្ងាត់​មេរោគ Covid-19 ​។ ​នៅ​ពេល​នេះ​អ៊ីតាលី ​ចាប់​ផ្ដើម​មាន​សញ្ញា​ថយ​ចុះ​នៃ​ចំនួន​ឆ្លង​មេរោគ​ទៅ​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT