ក្រុម Bayern Munich ចាប់ផ្ដើមបោះជំរំហ្វឹកហាត់វិញហើយ នៅថ្ងៃចន្ទនេះ ក្រោយពីសម្រាកនៅផ្ទះជាច្រើនថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ Covid-19 ។លីគកំពូលអាល្លឺម៉ង់បានប្រកាសផ្អាកតាំងពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០មកម្ល៉េះ ដោយសារតែការឆ្លងមេរោគ Covid-19 នៅអាល្លឺម៉ង់ក៏មានច្រើនដែរ។ ក្រោយពីសម្រាកហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន ជាច្រើនថ្ងៃមកនេះ ក្របខណ្ឌ Bundesliga បានប្រកាសឱ្យក្លឹបទាំងអស់អាចចូលហាត់តិចៗវិញបានហើយ។
ក្នុងនោះគេឃើញ Bayern Munich ដែលកំពុងឈរនៅកំពូលតារាង បានចាប់ផ្ដើមហាត់វិញដែរ។ការចូលហាត់វិញតិចៗនេះ គឺក្រោយពីលីគនេះគ្រោងនឹងចាប់ផ្ដើមប្រកួតវិញនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នេះតែម្ដង។ ប្រទេសអាល្លឺម៉ង់ក៏មានករណីឆ្លងច្រើនខ្លាំងដែរ ប៉ុន្តែអត្រាស្លាប់ក្នុងប្រទេសវិញ នៅមានកម្រិតទាបនៅឡើយ៕
ប្រភព៖ BBC