រើស​ឈុត ៥ នាក់​ល្អ​បំផុត​នៅ Premier League តើ Van Dijk រើស​យក​នរណា​ខ្លះ?

ខ្សែ​ការពារ​ Virgil van Dijk បាន​ជ្រើសរើស​នូវ​ឈុត ៥ នាក់​ល្អ​បំផុត (Five-a-side Team) នៅ​ក្របខ័ណ្ឌ Premier League ដែល​ក្នុង​នោះ​ពុំ​មាន​កីឡាករ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool ឡើយ ឬ​សូម្បី​តែ​ឈ្មោះ​របស់​ខ្លួន​ផ្ទាល់។

នៅ​តំបន់​ប្រយុទ្ធ Van Dijk បាន​ជ្រើសរើស​យក​កីឡាករ Pierre-Emerick Aubameyang របស់​ក្លឹប Arsenal ខណៈ​នៅ​តំបន់​បម្រើ​មាន Son របស់ Spurs និង De Bruyne របស់ Man City។

ដោយឡែក​នៅ​តំបន់​ខាង​ក្រោម​មាន​ខ្សែ​ការពារ Aymeric Laporte ​និង​អ្នកចាំទី​របស់​ក្លឹប Man City ផ្ទាល់​តែ​ម្តង​គឺ​កីឡាករ Ederson។

បញ្ជាក់​ថា​ហង្ស​កំពុង​នាំ​មុខ ២៥ ពិន្ទុ​នៅ​កំពូល​តារាង ធៀប​នឹង​មេឃ​ខៀវ Man City ហើយ​ការ​ដែល​មិន​រើស​យក​សមាជិក​ក្នុង​ក្រុម​ខ្លួន​វា​ក៏​ជា​រឿង​គួរ​ឲ្យ​ងឿងឆ្ងល់​មួយ​ផង​ដែរ៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT