Champions League ​និង Europa League ​អាច​ត្រូវ​រំសាយ​ចោល​មែនទែន​ហើយ​

​លោក Aleksander Ceferin ​ប្រធាន UEFA ​បាន​និយាយ​ថា​ព្រឹត្តិការណ៍ Champions League ​និង Europa League ​អាច​នឹង​ត្រូវ​រំសាយ​ចោល​មែនទែន​ហើយ ​ក្រោយ​ពី​មេរោគ Covid-19 ​មិន​មាន​សញ្ញា​ថយ​ចុះ​សោះ។​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ទាំង​ពីរ​នៅ​អឺរ៉ុប​ខាង​លើ​នេះ ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកួត​វិញ​បាន​នៅ​ឡើយ​ទេ ​ដោយសារ​តែ​ប្រទេស​ក្នុង​ទ្វិប​មួយ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។ ​អ៊ីតាលី ​អេស្ប៉ាញ អាល្លឺម៉ង់ និង​បារាំង សុទ្ធ​តែ​មាន​ករណី​ឆ្លង​ច្រើន​មែនទែន ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រកាស​បិទ​ប្រទេស​ចិន ការពារ​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង។

​កត្ដា​នេះ​ហើយ ទើប​បាន​ជា UEFA ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ប្រកួត​វិញ​បាន។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​នៅ​តែ​បន្ដ​បែប​នេះ ​នោះ​ព្រឹត្តិការណ៍​ទាំង​ពីរ Champions League ​និង Europa League ​នឹង​ត្រូវ​រំសាយ​ចោល​ហើយ៕

ប្រភព៖ BBC

  • Champions League ​និង Europa League ​អាច​ត្រូវ​រំសាយ​ចោល​មែនទែន​ហើយ​