Juventus ​ដាក់​គោលដៅ​យក Jesus ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ​

ក្រុម Juventus ​បាន​ដាក់​គោលដៅ​យក​ខ្សែ​ប្រយុទ្ធ Jesus ​របស់​ក្រុម Manchester City ​ឱ្យ​បាន​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។ក្រុម​សេះ​បង្កង់ ​នឹង​យក​កីឡាករ Douglas Costa ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ Pep ​ដែរ​កាល​នៅ Bayern Munich ​ទៅ​ដោះដូរ​យក Jesus ​មក​វិញ។ ពួកគេ​អាច​បន្ថែម​ប្រាក់​ទៀត ​ដើម្បី​ឱ្យ​ការ​ដោះដូរ​មួយ​នេះ​អាច​កើត​មាន​ឡើង​បាន។ ​ក្រុម​នៅ​អ៊ីតាលី​នេះ ​ចង់​បាន​កីឡាករ​ប្រេស៊ីល​ខាង​លើ​ដើម្បី​ចូល​រួម​ជា​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Cristiano Ronaldo ​នៅ​ពេល​ខាង​មុខ។

អ្នក​វិភាគ​របស់​ក្លឹប Juventus ​មើល​ឃើញ​ថា​ល្បឿន​របស់ Jesus ​ពិត​ជា​ស៊ី​គ្នា​ជាមួយ Ronaldo ​ខ្លាំង​ណាស់។ ប្រសិន​បើ​ក្លឹប​អាច​យក​គេ​បាន ​នោះ​ជា​ឱកាស​ល្អ​មួយ​មិន​ខាន។ ​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ​ចាប់​ផ្ដើម​នៅ​ក្របខណ្ឌ Premier League ​៤៤​ប្រកួត ​រក​បាន​៣៧​គ្រាប់​ទៅ​ហើយ​ក្នុង​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​កន្លង​ទៅ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT