Chelsea ​ចាប់​ផ្ដើម​ដេញ​ថ្លៃ​យក Coutinho ​ពី​ក្រុម Barcelona ​ហើយ​

​ក្រុម Chelsea ​ចាប់​ផ្ដើម​រៀប​ចំ ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ​ពី​ក្រុម FC Barcelona ​ហើយ ​ក្រោយ​ពី​ក្រុម​អ្នក​មាន​បុណ្យ​បាន​ប្រកាស​ដាក់​លក់។​Coutinho ​ត្រូវ​បាន​ក្រុម Barcelona ​ទិញ​យក​ពី​ក្រុម Liverpool ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​១៤៥​លាន​ផោន​ឯ​ណោះ។ ​តែ​ពេល​ទៅ​ដល់​អេស្ប៉ាញ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ហាក់​ដូចជា​មិន​សម​ប្រកប​សោះ។ រូបគេ​ត្រូវ​បាន​ក្រុម​អ្នក​មាន​បុណ្យ​ឱ្យ​អង្គុយ​កៅអី​បម្រុង ​រហូត​ដល់​ត្រូវ​ក្រុម Bayern Munich ​ខ្ចី​ជើង​ទៅ​លេង​នៅ​អាល្លឺម៉ង់​ថែម​ទៀត។

​ទៅ​លេង​នៅ Bayern Munich ​រូបគេ​នៅ​តែ​មិន​អាច​បង្ហាញ​សមត្ថភាព​លេង​ល្អ​ដូច​កាល​នៅ Liverpool ​ដដែល ​ហើយ​ចប់​រដូវ​កាល​នេះ​គឺ​ដល់​ពេល​ត្រលប់​មក​ក្រុម Barcelona ​។ ​មិន​ទាន់​បាន​ចូល​កន្លែង​វិញ​ផង ​ស្រាប់​តែ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ប្រកាស​ទៅ​ហើយ​ថា ​នឹង​ដាក់​លក់ Coutinho ​វិញ។ ក្នុង​នោះ Chelsea ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​រូបគេ ​ប៉ុន្តែ​មិន​មែន​ហាន​ដល់​ខ្ពស់​ខ្លាំង​នោះ​ទេ។ ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​របស់ Coutinho ​មាន​ត្រឹម​ជាង​៥០​លាន​ផោន​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT