Arsenal ​ចង់​បាន Jesse Lingard ​ពី​ក្រុម Man Utd ​

បើ​ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ Lingard ​ធ្វើ​មិន​បាន​ល្អ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​ដោយ ​ក៏​ក្រុម Arsenal ​នៅ​តែ​ពេញ​ចិត្ត​សម្រាប់​កីឡាករ​អង់គ្លេស​នេះ​ដដែល។ក្រុម​កាំភ្លើង​ធំ ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ខាង​លើ​នេះ​ខ្លាំង ​ដើម្បី​ជា​បម្រុង​សម្រាប់​ជំនួស​ Dani Ceballos ។ ដោយ​លោក Arteta រំពឹង​ថា​តម្លៃ​ខ្លួន​របស់ Lingard ​នឹង​មិន​ថ្លៃ​ខ្លាំង​នោះ​ទេ ដែល​វា​អាច​ជា​ឱកាស​ល្អ​សម្រាប់​ក្រុមលោក​ក្នុង​ការ​ទិញ​យក។ ត្បិត​អី​ក្រុម Man Utd ​បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត​នេះ​ទៅ​ហើយ ​ក្រោយ​ពី​ខកខាន​រក​គ្រាប់​បាល់​ជា​យូរ​មក​ហើយ។

កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​ហាក់​ដូចជា​ពិបាក​ខ្លាំង​មែនទែន​នា​រដូវ​កាល​នេះ ប៉ុន្តែ​កាល​ពី​កន្លង​ទៅ​នេះ រូបគេ​ជា​អ្នក​រក​គ្រាប់​បាល់​ជួយ​ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup 2016 ​និង​ពាន​រង្វាន់  Community Shield ​អី​ជា​ដើម​ដែរ។ រូបគេ​បាន​បាត់​បង់​ឱកាស​លេង​ទាំង​ស្រុង​តែ​ម្ដង ​នៅ​ពេល Bruno ​បាន​ចូល​រួម​ជាមួយ​ក្រុម​កាល​ពី​ខែ​មករា​កន្លង​ទៅ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT