Rivaldo ​ប្រាប់​ឲ្យ Barca កុំ​ផ្តោត​លើ Martinez ពេក គួរ​សារេ​ម្នាក់​នេះ​ឲ្យ​បាន​ល្អ​ជាង

តាម​ការ​យល់​ឃើញ​របស់​ជើង​ចាស់​លោក Rivaldo បាន​និយាយ​ចំៗ​ថា​ការ​នាំ​យក Lautaro Martinez ​មក​ចូលរួម​នៅ Camp Nou មិន​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​នាំ​យក Neymar មក​រួម​ជើង Messi នោះ​ទេ។

Rivaldo ​បាន​ទទូច​ឲ្យ Barca គួរ​ពិចារណា​ខិតខំ​យក Neymar ជា​ជាង​កីឡាករ​អាហ្សង់ទីន​នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។ ប្រាប់ Betfair លោក​និយាយ៖ “ចចាមអារ៉ាម​បាន​បន្ត​ផ្ទុះ​ឡើង​ដែល​ថា Barca មាន​បំណង​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Neymar និង Lautaro Martinez នៅ​ទីផ្សារ​ដោះដូរ​បន្ទាប់”។

លោក​បន្ថែម៖ “ត្បិត​បើ​កីឡាករ​អាហ្សង់ទីន​វ័យ​ក្មេង​រូប​នោះ​គេ​ល្អ​ក្តី តែ​ខ្ញុំ​គិត​ថា​មាន​តែ Neymar ម្នាក់​គត់​ដែល​អាច​ប្រាកដប្រជា​សក្តិសម​ជាប់​ជម្រើស​ដំបូង​លើ​ទីលាន​ជាមួយ Messi ដោយ​យើង​មើល​ទៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មាន​កីឡាករ​មាន​តម្លៃ​ជា​ច្រើន​ដែល​មិន​អាច​លេង​ចុះ​ជាមួយ Messi តែ Neymar និង Suarez គឺ​ជា​ចំណោម​តែ​ប៉ុន្មាន​នាក់​គត់​ដែល​មិន​រង​សម្ពាធ​លើ​ទីលាន​ចំពោះ​រឿង​នេះ”។

បញ្ជាក់​ថា Neymar បាន​ចាកចេញ​ពី Barcelona ​នៅ​ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ២២២ លាន​អឺរ៉ូ ផ្លាស់​ទៅ PSG។ តម្លៃ​ខ្លួន​បើ​ធ្រៀបធៀប​គ្នា​នៅ​ពេល​បច្ចុប្បន្ន Neymar ក៏​នៅ​តែ​បន្ត​ថ្លៃ​គ្រាន់​ចុះ​ជាង​មុន​បន្តិច មក​សល់​ក្បែរ ១៨០ លាន រី​ឯ Martinez ​ថ្លៃ ១១០ លាន​អឺរ៉ូ (តម្លៃ​ផ្តាច់​កុងត្រា) ដែល Inter ​មាន​បំណង​ចង់​ទាមទារ​ឲ្យ​បាន៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT