Bayern Munich ​បាន​បន្ដ​កុងត្រា​លោកFlick ​ដល់​ឆ្នាំ​២០២៣​

ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​បាន​បន្ដ​កុងត្រា​ឱ្យ​អ្នក​ចាត់ការ Flick ​រហូត​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​កន្លង​មក។

​Hans-Dieter Flick ​មាន​កុងត្រា​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​រហូត​ដល់​ឆ្នាំ​២០២១ ​នៅ​ពេល​លោក Niko Kovac  នៅ​កាន់​តំណែង​ជា​អ្នក​ចាត់ការ។ ​បន្ទាប់​មក​នៅ​ពេល Kovac ​ត្រូវ​បណ្ដេញ​ចេញ ​ក្រុម Bayern ​បាន​ហៅ​លោក Flick ​ដែល​ជា​ជំនួយ​ការ ​ឱ្យ​កាន់​តំណែង​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន។ ​នៅ​ពេល​នេះ ​ដោយសារ​តែ​ការ​ដឹក​នាំ​ក្រុម​បាន​ល្អ​របស់​លោក ​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម Bayern Munich ​សម្រេច​ចិត្ត​តែងតាំង​លោក​ជា​ផ្លូវការ ​ជាមួយ​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៣​តែ​ម្ដង។

​បុរស​សញ្ជាតិ​អាល្លឺម៉ង់ ​វ័យ​៥៥​ឆ្នាំ​ខាង​លើ​នេះ ​ជា​អតីត​កីឡាករ​របស់​ក្រុម Bayern Munich ​ផ្ទាល់​តែ​ម្ដង។ ​អំឡុង​ពេល​នៅ​ជា​កីឡាករ ​លោក​ក៏​បាន​ជួយ​ក្រុម Bayern ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​បាន​៤​ដង​ផង​ដែរ។ ​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ក្រុម Bayern  Munich ​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយ​មាន​៥៥​ពិន្ទុ ឆ្លង​កាត់​២៥​ប្រកួត៕

ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT