FIFA ​បញ្ជា​ឱ្យ Camera ​កុំ​ចាប់​ប្លង់​ស្រី​ស្អាត​ច្រើន​ពេក ​កុំ​ឱ្យ​គេ​ថា​រើសអើង

សហព័ន្ធ​កីឡា​បាល់ទាត់ FIFA ​បាន​បញ្ជា​ឱ្យ Camera ​មែន ​កុំ​ចាប់​តែ​ប្លង់​ស្រី​ស្អាត​ច្រើន​ពេក ​ក្នុង​ការ​ប្រកួត World Cup 2018 ​នេះ ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​គេ​ថា​រើសអើង​ផ្លូវ​ភេទ។

លោក Federico Addiechi ប្រធាន​ផ្នែក​សង្គម​របស់ FIFA ​បាន​បញ្ជាក់​ថា​ការ​ចាប់​ប្លង់​តែ​កន្លែង​មនុស្ស​ស្រី​ស្អាត​ៗ ​អាច​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​គេ​គិត​ថា FIFA ​យក​តែ​ស្រី​ស្អាត។ ដោយ​នេះ ​អាច​ចាត់​ទុក​ថា​ជា​ការ​រើសអើង​បាន ​ខណៈ​ដែល FIFA ​ផ្ទាល់​មិន​ដែល​គិត​ដូច្នេះ​នោះ​ឡើយ។ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​រឿង​ដូច្នេះ​កើត​ឡើង ​សហព័ន្ធ​សូម​បញ្ជាក់​ឱ្យ​អ្នក​គ្រប់គ្រង Camera ​ក្នុង​ទីលាន​ទាំង​អស់ ​កុំ​ចាប់​ប្លង់​យក​កន្លែង​ស្រី​ស្អាត​ច្រើន​ពេក។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​ក្រុម​ការងារ​របស់​កន្លែង​ចាក់​ផ្សាយ​តែងតែ​ចាប់​ប្លង់​កន្លែង​ស្រី​ស្អាត។ មួយ​វិញ​ទៀត ​ប្លង់​នេះ​គេ​ហៅ​ថា​ប្លង់ Honey Shot ​សម្រាប់​ជា​ការ​កម្សាន្ត​អារម្មណ៍​របស់​អ្នក​ទស្សនា៕ប្រភព៖ Ibtimes

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT