Ancelotti ​ចង់​បាន Bale ​និង James ​ទៅ​លេង​នៅ Everton ​

​លោក Carlo Ancelotti ​ចង់​បាន​កីឡាករ​២​នាក់​របស់​ក្រុម Real Madrid ​គឺ Gareth Bale និង James Rodriguez ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម Everton ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​។

​លោក Ancelotti ​ធ្លាប់​ដឹក​នាំ​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​គ្រា​នៅ​ក្រុម Real Madrid ​ជាមួយ​គ្នា​។ ​នៅ​ពេល​នោះ ពួកគេ​ទាំង​ពីរ​នាក់​ធ្វើ​បាន​យ៉ាង​ល្អ ​ត្រូវ​ចិត្ត​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ​ណាស់ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​ចង់​នាំ​មក​លេង​នៅ Everton ជា​មួយ​គ្នា។ ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក​ចង់​បាន Bale និង James ​ដោយ​រដូវ​កាល​ដោះដូរ​កីឡាករ​នា​ខែ​មករា​កន្លង​ទៅ ​ក៏​ចង់​បាន​ដែរ។

​ដោយ​ឡែក​នៅ​ក្រុម Real Madrid ​វិញ Zidane ​ក៏​មិន​បាន​ប្រើប្រាស់​កីឡាករ​ទាំង​ពីរ​ខាង​លើ​ច្រើន​ដែរ នា​រដូវ​កាល​នេះ។ លោក​មាន​ចិត្ត​​ចង់​លក់​ដែរ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លឹប​ចង់​បាន​តម្លៃ​ខ្លួន​ខ្ពស់​ពេក ទើប​បាន​ជា​ពិបាក​ក្នុង​ការ​លក់​ចេញ​កាល​ពី​ពេល​កន្លង​ទៅ។ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ពេល​ទីផ្សារ​ដោះដូរ​បើក ​គេ​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ ​អាច​ស្វែង​រក​ទ្រនំ​ថ្មី​បាន​ហើយ៕ប្រភព៖  MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT