Barcelona ​នឹង​ធ្វើ​យ៉ាង​ណា ​លក់ Dembele ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​

​ក្រុម FC Barcelona ​នឹង​ព្យាយាម​លក់​ខ្សែ​ប្រយុទ្ធ Dembele ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​របួស​ច្រើន​ខ្លាំង​មែនទែន។

​Dembele ​បាន​ខកខាន​ការ​ប្រកួត​រហូត​ដល់​៦៣​ប្រកួត​ទៅ​ហើយ ចាប់​តាំង​ពី​ផ្លាស់​មក​ក្រុម​អ្នក​មាន​បុណ្យ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​ជាង​១០០​លាន​ផោន។ ​អវត្តមាន​របស់​គេ​នេះ ​គឺ​ដោយសារ​តែ​បញ្ហា​របួស​ញាំញី​ខ្លាំង​មែនទែន។ ​កត្តា​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម​អ្នក​មាន​បុណ្យ​ចង់​បញ្ចេញ​កីឡាករ​បារាំង​នេះ​ហើយ ​ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ទៀត។

កីឡាករ​វ័យ​២២​ឆ្នាំ​នេះ​ លេង​ឱ្យ​ក្រុម FC Barcelona ​បាន​៧៤​ប្រកួត ​រក​បាន​១៩​គ្រាប់ និង​បញ្ជូន​បាល់​បាន​១៧​ដង។ ​រូបគេ​ត្រូវ​ក្រុម Barca ​ទិញ​មក​ដើម្បី​ជំនួស​តំណែង​របស់ Neymar ​ប៉ុន្តែ​លទ្ធផល​មិន​ដួច​ការ​រំពឹង​ទុក​នោះ​ទេ៕ប្រភព៖  Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT