អ្នក​ចាត់ការ​និង​ប្រធាន​ក្រុម​នៅ Premier League ​នឹង​កាត់​ប្រាក់​ឈ្នួល​៣០​%​

អ្នក​ចាត់ការ​និង​ប្រធាន​ក្រុម​នៅ Premier League ​ទាំង​អស់​បាន​យល់​ព្រម​ក្នុង​ការ​កាត់​ប្រាក់​ឈ្នូល​របស់​ពួកគេ​រហូត​ដល់​៣០​%​ដើម្បី​ចូល​រួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។

មេរោគ​ឆ្លង Covid-19 ​កំពុង​វាយ​ប្រហារ​ខ្លាំង​នៅ​តំបន់​អឺរ៉ុប ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​បាល់ទាត់​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​សិន។ ជាមួយ​គ្នា​នេះ​ដែរ ​ដើម្បី​ចូល​រួម​ជួយ​ដល់​ប្រទេស ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​នេះ ​ក្របខណ្ឌ Premier League ​របស់​អង់គ្លេស ​បាន​ចេញ​វិធានការ​ជា​ច្រើន។ ដោយ​ក្នុង​នោះ ​អ្នក​ចាត់ការ​តាម​បណ្ដា​ក្លឹប​ទាំង​អស់ និង​ប្រធាន​ក្រុម​ក៏​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​របស់​ខ្លួន​៣០​% ​ផង​ដែរ។

​ដោយ​ចំនួន​៣០​%​នេះ ​នឹង​យក​ទៅ​ចូល​រួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ​ដែល​អង់គ្លេស​កំពុង​ដុត​ដៃ​ដុត​ជើង​ខ្លាំង​។ ​បច្ចុប្បន្ន​នេះ​អង់គ្លេស ​មាន​អ្នក​ស្លាប់​ជាង​៣​ពាន់​នាក់ ​និង​ឆ្លង​ឡើង​ដល់​ជិត​៤​ម៉ឺន​នាក់​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT