Nani ថា​ម្នាក់​នេះ​ជា​មិត្ត​រួម​ក្រុម​ល្អ​បំផុត​គ្រា​ខ្លួន​លេង​នៅ​ក្លឹប Manchester United

Nani ​បាន​ចុច​ឈ្មោះ​កីឡាករ​កំពូល Cristiano Ronaldo ថា​ជា​មិត្ត​រួម​ក្រុម​ល្អ​បំផុត​នៅ Manchester United និង​ជា​កីឡាករ​ល្អ​ដាច់​គេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ទាំង​ពីរ​រូប​នេះ ធ្លាប់​ចាយ​ពេល​រួម​គ្នា​នៅ Old Trafford នា​ឆ្នាំ ២០០៧ ដល់ ២០០៩ មុន​ពេល Ronaldo ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid។ ពួក​គេ​ធ្លាប់​បាន​ឈ្នះ​ពាន Premire League និង Champions League នា​ពេល​នោះ។

ប្រាប់ Football Wave អតីត​ជើង​ចាស់ Nani និយាយ៖ “កីឡាករ​មួយ​រូប​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​ពី​ដំបូង​ឡើយ​គឺ Paul Scholes តែ​បើ​ខ្ញុំ​ចូលចិត្ត​បំផុត​នោះ​គឺ Cristiano Ronaldo ហើយ​ក៏​ជា​កីឡាករ​ល្អ​ដាច់​គេ​ដែរ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​ឃើញ​កីឡាករ​ច្រើន​ឯ​ទៀត​ដែរ ដូច​ជា Maradona ឬ Pele តែ​ខ្ញុំ​ជ្រើសរើស​យក​អ្នក​ដែល​ខ្ញុំ​ធ្លាប់​បាន​ជោគជ័យ​ច្រើន​បំផុត​ជាមួយ​និង​អ្នក​ដែល​ខ្ញុំ​គោរព​បំផុត ដោយ​តួ​លេខ​មិន​បាន​កុហក​ទេ នោះ​គឺ Cristiano Ronaldo ដែល​ល្អ​ដាច់​គេ”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT