កីឡដ្ឋាន​ធំ​ៗ​នៅ​អង់គ្លេស អាច​នឹង​ច្នៃ​ធ្វើ​ជា​កន្លែង​ដាក់​អ្នក​ផ្ទុក​មេរោគ Covid-19 ​

​កីឡដ្ឋាន​ធំ​ៗ​នៅ​អង់គ្លេស អាច​នឹង​ប្រើ​ប្រាស់​ជា​កន្លែង​សម្រាក​ដាក់​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ក្រោយ​ពី​ក្លឹប​ជា​ច្រើន​រួម​ទាំង Chelsea ​និង Man Utd ​យល់​ព្រម​ជា​ស្រេច ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​នេះ។

​អង់គ្លេស ​ពេល​នេះ​ក៏​មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​តែ​មេរោគ Covid-19 ​ច្រើន​ខ្លាំង​ផង​ដែរ។ ​បើ​ទោះ​ជា​វិធានការ​ជា​ច្រើន​បាន​ដាក់​ហើយ​ក៏​ដោយ ប៉ុន្តែ​ករណី​ឆ្លង​និង​ស្លាប់​បន្ដ​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​ប្រទេស​កាន់​តែ​អាក្រក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​ដោយ​ក្នុង​វិធានការ​ទាំង​អស់​នោះ ក៏​មាន​មួយ​ដែល​យក​កីឡដ្ឋាន​ធំ​ៗ​ច្នៃ​ធ្វើ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​ផង​ដែរ។

វិធានការ​មួយ​នេះ ត្រូវ​បាន​ក្លឹប​ជា​ច្រើន​រួម​ទាំង Man Utd ​និង Chelsea ​បាន​យល់​ព្រម​ហើយ​ដែរ។ ​ត្បិត​អី​ពេល​នេះ​ការ​ប្រកួត​ក៏​មិន​ទាន់​មាន ​ហើយ​ប្រសិន​បើ​មិន​អាច​ជួយ​ស្រោចស្រង់​ស្ថានភាព​ឱ្យ​បាន​ឆាប់​ទេ ​នោះ​ឱកាស​នៃ​ការ​បាន​លេង​វិញ​ក៏​យូរ​ទៀត​​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT