ខ្សែបម្រើស្លាប Ivan Perisic របស់ក្រុមជម្រើសជាតិក្រូអាតអាចនឹងមិនបានចូលលេងនៅវគ្គផ្ដាច់ព្រ័ត្រប៉ះបារាំងឡើយ ដោយសារតែរងរបួសភ្លៅអំឡុងពេលលេងទល់ក្រុមអង់គ្លេស។
Perisic កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Moscow បន្ទាប់ពីក្រុមបានយកឈ្នះលើអង់គ្លេស។ របួសសាច់ដុំភ្លៅនេះ ត្រូវបានគេដឹងថាអាចនឹងធ្ងន់ធ្ងរ ហើយពិបាកក្នុងការចូលលេងនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យខាងមុខនេះណាស់។ ខណៈដែល បច្ចុប្បន្ននេះ កីឡាករក្រូអាតទាំងអស់ ត្រូវធ្វើសរសៃច្រើន ដោយសារតែពួកគេលេង៣ប្រកួតជាប់គ្នា សុទ្ធតែ១២០នាទីទាំងអស់។
លោក Zlatko Dalic គ្រូបង្វឹកក្រូអាត បានបញ្ជាក់ថា វាហាក់ដូចជាលឿនពេកសម្រាប់ក្រុមរបស់លោក ក្នុងការចូលលេងវគ្គផ្ដាច់ព្រ័ត្រ។ កីឡាករទាំងអស់ បើទោះជាមិនចង់ហត់នឿយ ក៏ត្រូវតែហត់នឿយ និងសរសៃដើរមិនស្រួលដែរ ព្រោះពួកគេលេង៣ប្រកួតជាប់គ្នា សុទ្ធតែប្រើពេល១២០នាទីទាំងអស់៕ប្រភព៖ DailyMail