ក្រុម Valencia បានប្រកាសថាកីឡាករទាំងអស់ បានជាសះស្បើយវិញអស់ហើយពីមេរោគ Covid-19 ហើយមានគម្រោងចូលហាត់វិញនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២០ខាងមុខ។
ក្រុមនៅអេស្ប៉ាញមួយនេះ បានប្រកាសថាកីឡាកររបស់ខ្លួនច្រើននាក់បានឆ្លងមេរោគ Covid-19 ក្រោយពីធ្វើដំណើរទៅលេងនៅប្រទេសអ៊ីតាលីក្នុងពានរង្វាន់ UEFA Champions League មក។ យ៉ាងណាមិញ ក្រោយពីប្រកាសដោយកីឡាករទាំងអស់នៅដោយឡែក និងខ្លះត្រូវសម្រាកព្យាបាលមេរោគប៉ុន្មានសប្ដាហ៍មកនេះ ក្លឹបបានប្រកាសជាថ្មីម្ដងទៀត គឺអ្នកឆ្លងទាំងអស់បានជាសះស្បើយវិញអស់ហើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏បានកំណត់ថ្ងៃដើម្បីប្រមូលផ្ដុំហ្វឹកហាត់វិញផងដែរ។ នៅថ្ងៃទី១៣ខែមេសាខាងមុខ គឺក្រុម Valencia ទាំងអស់នឹងប្រមូលផ្ដុំហ្វឹកហាត់វិញហើយ៕ប្រភព Dailymail