• លីគ​បែលហ្សិក ​បាន​ប្រកាស​បញ្ចប់​រដូវ​កាល​ត្រឹម​នេះ ​

    លីគ​កំពូល​របស់​បែលហ្សិក​បាន​ប្រកាស​បញ្ចប់​រដូវ​កាល​ត្រឹម​នេះ​តែ​ម្ដង ​ក្រោយ​ពី​មាន​ការ​រាតត្បាត​មេរោគ Covid-19 ​ក្នុង​ប្រទេស​មិន​ធូរ​ស្បើយ។

    ​បែលហ្សិក​បាន​ប្រកាស​បញ្ចប់​រដូវ​កាល​នេះ ​ខណៈ​ដែល​ក្រុម​ជើង​ឯក​បាន​ទៅ​លើ Club Brugge ​ដែល​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​គឺ​ចប់​រដូវ​កាល​តាម​ធម្មតា​ទៅ​ហើយ។ ​ពួកគេ​បាន​ក្លាយ​ជា​លីគ​បាល់ទាត់​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​បាន​ប្រកាស​បញ្ចប់​រដូវ​កាល​មុន​កំណត់​ដោយសារ​តែ​មេរោគ Covid-19 ​នេះ​។ ខណៈ ដែល​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ផ្អាក​សិន ដោយ​នៅ​រង់ចាំ​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ Covid-19 ​។

    ​តំបន់​អឺរ៉ុប ​នៅ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 ​នោះ​ទេ។ ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ឆ្លង​ជាង​១​លាន​នាក់​ទៅ​ហើយ ខណៈ​ដែល​មនុស្ស​ជាង​៥​ម៉ឺន​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​តែ​វា៕ប្រភព Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT