​ក្រោយ​តាមដាន ១៤ ​ថ្ងៃ លទ្ធផល​តេស្ត​ Matuidi នៅ​ចេញ​វិជ្ជមាន​ផ្ទុក​កូវីដ១៩ ដដែល

បន្ទាប់​ពី​ការ​តាមដាន​និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈ​ពេល ១៤ ​ថ្ងៃ លទ្ធផល​ធ្វើ​តេស្ត​ជា​លើក​ទី ២ ​សម្រាប់​កីឡាករ Blaise Matuidi គឺ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ដដែល ពោល​គឺ​សញ្ញា​នៃ​លទ្ធផល​វិជ្ជមាន​បែប​នេះ មាន​ន័យ​ថា​រូប​គេ​នៅ​តែ​អាច​ចម្លង​ទៅ​កាន់​អ្នក​ដទៃ។

តាម​សារព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​គេ​កំណត់​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤ ​ថ្ងៃ​បន្ថែម​ទៀត ហើយ​សឹម​ធ្វើ​តេស្ត​ជា​លើក​ទី ៣។

Matuidi គឺ​ជា​កីឡាករ​ទី​ពីរ បន្ទាប់​ពី Rugani ហើយ​ក្រោយ​មក​ទើប Dybala ដែល​សរុប​មក​នៅ Juventus មាន​កីឡាករ ៣ រូប​មាន​ផ្ទុក​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ដ៏​កាច​សាហាវ​មួយ​នេះ។ នៅ​អ៊ីតាលី​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២ មេសា ឆ្នាំ ២០២០ មាន​អ្នក​ស្លាប់​ចំនួន ១៣ ១៥៥ នាក់​ហើយ៕

ប្រភព៖ BeSoccer

  • ​ក្រោយ​តាមដាន ១៤ ​ថ្ងៃ លទ្ធផល​តេស្ត​ Matuidi នៅ​ចេញ​វិជ្ជមាន​ផ្ទុក​កូវីដ១៩ ដដែល