កីឡាករ Dybala បានប្រាប់ទៅ Cristiano Ronaldo ថាប្រជាប្រិយភាពរបស់គេនៅប្រទេសអាហ្សង់ទីនមិនល្អនោះទេ ពោលគឺមានអ្នកស្អប់ច្រើន។

Dybala បានក្លាយជាដៃគូប្រយុទ្ធរបស់ Ronaldo នៅក្រុម Juventus ជិត២រដូវកាលមកហើយ។ ខណៈ ដែលកីឡាកររូបនេះ ក៏ជាដៃគូប្រយុទ្ធជាមួយកីឡាករ Lionel Messi ដែរនៅជម្រើសជាតិអាហ្សង់ទីន។ ការមានឱកាសបានលេងជាមួយខ្សែប្រយុទ្ធកម្រិតកំពូលលើលោកទាំងពីរនាក់ខាងលើ បានធ្វើឱ្យ Dybala រីករាយយ៉ាងខ្លាំង តែរូបគេក៏មានរឿងក្នុងចិត្តប្រាប់ទៅ CR7 ខ្លះដែរ។
ម្ចាស់អាវលេខ១០របស់ Juventus បាននិយាយថា៖ “ខ្ញុំបាននិយាយរឿងពិតទៅ Ronaldo ។ ក្នុងប្រទេសអាហ្សង់ទីន យើងស្អប់អ្នក ព្រោះអ្នកបានបង្ហាញពីតួលេខដ៏អស្ចារ្យ បានបង្ហាញពីរបៀបដែលអ្នកបានហ្វឹកហាត់ និងរបៀបរបបដែលអ្នកបានដើរលើវិស័យបាល់ទាត់នេះ។ អ្នកពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំងជាមួយអ្វីដែលអ្នកបានធ្វើកន្លងមក”៕ប្រភប Marca