Khabib ​មិន​អាច​ប្រកួត​ជាមួយ ​Tony ​បាន​ឡើយ ព្រោះ​មិន​អាច​ចេញ​ពី​រុស្ស៊ី​បាន​

​អ្នក​វាយ​ក្នុង​ទ្រុង​កំពូល​របស់​រុស្ស៊ី Khabib Nurmagomedov ​នឹង​មិន​អាច​ចូល​ប្រកួត​ជាមួយ Tony Ferguson ​បាន​ឡើយ ​ក្នុង​ការ​ប្រកួត UFC 249 ​ដោយសារ​តែ​រូបគេ​មិន​អាច​ចេញ​ពី​រុស្ស៊ី​បាន។

​ការ​ប្រកួត​ដំបូង​ឡើយ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​នៅ Brooklyn ​ដោយ Khabib ​និង Tony ​ជា​គូ​ឯក។ ​តែ​ដោយសារ​តែ​រុស្ស៊ី​បាន​ចេញ​បម្រាម​មិន​ឱ្យ​ប្រជាជន​ណា​ម្នាក់​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ព្រោះ​តែ​មេរោគ Covid-19 ​ទើប​បណ្ដាល​ឱ្យ Khabib ​មិន​អាច​ចាកចេញ​ទៅ​ណា​បាន​ទេ ​ដូច្នេះ​ហើយ​ការ​ប្រកួត​ទល់ Tony ​ក៏​មិន​អាច​កើត​ឡើង​បាន។

ជាមួយ​ការ​មិន​អាច​មក​ប្រកួត​បាន​នេះ ​ប្រភព​បាន​បញ្ជាក់​ថា UFC ​នឹង​យក ​Justin Gaethje ​មក​ជំនួស Khabib ​ដើម្បី​ប្រកួត​ទល់ Tony ​។ ​ហើយ​ការ​រំសាយ​ការ​ប្រកួត​រវាង​កីឡាករ​រុស្ស៊ី ​និង​អាមេរិក​ខាង​លើ​នេះ គឺ​មាន​រហូត​ទៅ​ដល់​៥​ដង​មក​ហើយ។ ​ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ គឺ​ជា​ជំនួប​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹម​រង់ចាំ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT