ខ្សែប្រយុទ្ធ Raheem Sterling បានបង្ហើបថាខ្លួននៅតែស្រលាញ់ក្លឹបចាស់ Liverpool ដដែល បើទោះជាបច្ចុប្បន្នក្រុម Manchester City បានផ្ដល់គ្រប់យ៉ាងដល់រូបគេហើយក៏ដោយ។
Sterling បានចាកចេញពីក្រុម Liverpool កាលពីឆ្នាំ២០១៥កន្លងទៅ ដោយគិតដល់ពេលនេះមានរយៈពេល៥ឆ្នាំមកហើយ ដែលរូបគេរួមរស់ជាមួយក្រុម Man City ។ តែនៅពេលនេះមានប្រភពមួយចំនួនបានបញ្ជាក់ថាក្រុមរបស់លោក Klopp អាចមានឱកាសនាំយកអតីតកីឡាករល្បឿនលឿនរបស់ខ្លួនទៅវិញបានហើយ ប្រសិនបើរូបគេពិតជាត្រូវការមែន។
សម្រាប់សាមីខ្លួនកីឡាករអង់គ្លេសខាងលើនេះវិញ ក៏ធ្លាប់បាននិយាយដែរថា៖ “និយាយដោយស្មោះទៅ ខ្ញុំស្រលាញ់ក្រុម Liverpool ពួកគេតែងតែនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ពួកគេជាក្រុមដែលបានធ្វើរឿងជាច្រើន ដើម្បីឱ្យខ្ញុំមានថ្ងៃនេះ។ ខ្ញុំមិនអាចបំភ្លេចក្លឹបនេះបានទេ”៕ប្រភព Dailymail