Liverpool ​បោះ​បង់​ក្ដី​ស្រមៃ​ចង់​បាន Sancho ​ពី Dortmund ​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បោះ​ចោល​ក្ដី​ស្រមៃ​ក្នុង​ការ​ចង់​បាន​ខ្សែ​បម្រើ​ស្លាប Sancho ​ពី​ក្រុម Dortmund ​ហើយ ​ក្រោយ​ពី​តម្លៃ​ខ្លួន​របស់​គេ​ឡើង​ខ្លាំង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ​។

Sancho ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​ចង់​បាន ​ក្រោយ​ពី​លេង​បាន​យ៉ាង​ល្អ​ជាមួយ​ក្រុម Dortmund។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ ត្រូវ​បាន​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ពេញ​ចិត្ត​ហើយ​ចង់​យក​មក​លេង​ជាមួយ ប៉ុន្តែ​ក្ដី​ស្រមៃ​នោះ​ត្រូវ​ចោល​វិញ ​ក្រោយ​ពី​តម្លៃ​ខ្លួន​របស់​គេ​ឡើង​ខ្លាំង​ពេក។ ​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​តម្លៃ​ផ្ដាច់​កុងត្រា​នៅ​ពេល​បច្ចុប្បន្ន​នេះ ​មិន​ក្រោម​១០០​លាន​ផោន​នោះ​ទេ។ ដូច្នេះ​ហើយ ទោះ​ជា​ក្រុម​ហង្ស​ក្រហម ​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ចោល។

​ជាមួយ​គ្នា​នេះ​ដែរ ​វា​ជា​ដំណឹង​ល្អ​វិញ​សម្រាប់​ក្រុម Chelsea ​និង Manchester United ​។ ​ក្រុម​ទាំង​ពីរ​នេះ​ក៏​ចូល​ខ្លួន​ប្រជែង​ជាមួយ​ក្រុម Liverpool ​ដែរ កាល​ពី​ពេល​កន្លង​ទៅ។ ​​ក្រុម​ហង្ស​ក្រហម​លែង​ចង់​បាន គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ពួកគេ ​ព្រោះ​បាន​បាត់​បង់​ដៃ​គូ​ប្រជែង​១​ក្លឹប​ទៀត​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT