បាល់មាស គឺជាបាល់ដែលត្រូវផ្ដល់ឱ្យកីឡាករលេងល្អជាងគេនៅព្រឹត្តិការណ៍ World Cup ។ ហើយនៅឆ្នាំនេះ គេសង្កេតឃើញមានតែ២នាក់ប៉ុណ្ណោះ សក្ដិសមជាងគេគឺ Luka Modric ឬ Kylian Mbappe។
បារាំង នឹងត្រូវតតាំងជាមួយក្រុមក្រូអាត នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នេះនៅប្រទេសរុស្ស៊ី នៅម៉ោង១០យប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ក្នុងក្រុម២នេះ គេសង្កេតឃើញកីឡាករ២នាក់គួរឱ្យចាប់អារម្មណ៍ជាងគេ ហើយក៏ជាបេក្ខភាពអាចនឹងឈ្នះពានរង្វាន់កីឡាករលេងល្អជាងគេនៅ World Cup ឆ្នាំនេះដែរ។
Luka Modric បង្ហាញទម្រង់លេងល្អ តាំងពីវគ្គសន្សំពិន្ទុ ក្នុងពូល រហូតដល់ជួយក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រថែមទៀត។ កីឡាករវ័យ៣២ឆ្នាំរូបនេះ សឹងតែជាប់ជា Man of The Match រាល់ប្រកួតទៅហើយសម្រាប់ក្រុមក្រូអាត។ ខណៈដែលគ្រូបង្វឹកនិងកីឡាករក្រុមដទៃ សុទ្ធតែទទួលស្គាល់ថាខ្សែបម្រើរូបនេះ ជាកត្តាសំខាន់សម្រាប់ក្រូអាតអាចឡើងដល់វគ្គនេះ។
ចំណែក Kylian Mbappe វិញ ក៏ជាកីឡាករល្អផងដែរ។ រូបគេបានជួយក្រុមបារាំងឈ្នះក្រុមខ្លាំង ទាំងអាហ្សង់ទីន និងបែលហ្សិក កាលពីពេលថ្មីៗនេះ។ កីឡាករវ័យក្មេង តែល្បឿនលឿនមិនធម្មតានេះ ត្រូវបានអ្នកវិភាគជាច្រើន គិតថារូបគេសក្ដិសមបំផុតក្នុងតំណែងជាខ្សែប្រយុទ្ធឆ្នើមរបស់បារាំង។
ដូច្នេះ នៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺដូចជាការប្រកួតកាត់ក្ដីថានរណានឹងទទួលបានបាល់មាសអីចឹង ប្រសិនបើក្រូអាតឈ្នះនោះ Modric បានបាល់មាស ប៉ុន្តែបើបារាំងឈ្នះនោះ Mbappe នឹងបានបាល់មាសវិញ៕ប្រភព៖ DailyMail