តាមរយៈកិច្ចប្រជុំរួមមួយរវាងថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក បានឯកភាព និង យល់ព្រម ក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ដើម្បីរួមចំណែក ជួយទ្រទ្រង់ក្លិបក្នុងអំឡុងវិបត្តិ កូវីដ១៩ នេះ ។
ដូចបានឃើញស្រាប់ បច្ចប្បន្តភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា មួយរយះចុងក្រោយនេះក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។
ដោយឡែក! កាលវិភាគនៃការហ្វឹកហាត់ប្រចាំថ្ងៃ ត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយៈកម្មវិធីហ្វឹកហាត់ថ្មី ដោយឡែកពីគ្នា ពីគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍន៍មកភាពល្អប្រសើរឡើងវិញ។
នេះមានន័យថាក្លិបបឹងកេតក្លាយជាក្លិបបាល់ទាត់អាជីពនៅកម្ពុជាមុនគេដែលធ្វើសកម្មភាពកាត់ប្រាក់បៀវត្សបុគ្គលិកនិងកីឡាករខណៈដែល ក្រុមកងយោធិពលខេមរភូមិន្ទ(TIFFY ARMY FC) គឺជាក្លិបដែលមានគម្រោងថានឹងកាត់ផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការពីក្លិបនៅឡើយ៕