ឆ្លើយ​សំណួរ​ពី​អ្នក​គាំទ្រ ថា​ខ្សែ​ប្រយុទ្ធ​រូប​ណា​លោក​ខ្លាច​រអា​បំផុត? Van Dijk ឆ្លើយ​ភ្លែត​ថា…

Virgil van Dijk ខ្សែ​ការពារ​ជួរ​ក្រោយ​ដ៏​រឹងមាំ​របស់ Liverpool ថ្មីៗ​នេះ បាន​ឆ្លើយឆ្លង​នូវ​សំណួរ​ចាក់ដោត​មួយ​ចំនួន​ទៅ​កាន់​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម Twitter។

ក្នុង​ចំណោម​នោះ Van Dijk បាន​ទទួល​សំណួរ​មួយ​ពី​អ្នក​គាំទ្រ​ដែល​សួរ​ថា​តើ​លោក​គិត​ថា​ខ្សែ​ការពារ​រូប​ណា​ដែល​លំបាក​បិទ​បំផុត​នៅ​លើ​ទីលាន​ប្រកួត? ខ្សែ​ការពារ​វ័យ ២៨ ឆ្នាំ​បាន​ឆ្លើយ៖ “តាម​ពិត​ទៅ​មាន​ខ្សែ​ប្រយុទ្ធ​លំបាកៗ​សម្រាប់​ខ្ញុំ​ច្រើន តែ​ក្នុង​នោះ​លំបាក​បំផុត​គឺ​ប្រាកដ​ជា Leo Messi”។

បន្ថែម​ពី​នេះ កីឡាករ​ហូឡង់​ក៏​សង្កត់​ធ្ងន់​ថា​ខ្លួន​ស្រលាញ់​អាវ​លេខ ១០ របស់ Messi ដោយ​ប្រសិន​ណា​ខ្លួន​មិន​លេង​តំណែង​ការពារ ម្ល៉ោះ​ជ្រើសរើស​យក​អាវ​លេខ ១០ ហើយ។

រំឭក​ថា​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​កាល​ពី​នៅ UCL ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​រដូវ​កាល​ចាស់ ដោយ​កាល​នោះ​ហង្ស​បង្កើត​ឱកាស​វាយបក​នៅ​ជើង​ទី ២ ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ដោយ​ឡែក​ការ​តតាំង​រវាង Van Dijk និង Messi ទាំង​ជើង​ទី ១&២ ក្តី ក៏​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT