កីឡាកររបស់ Ho Chi Minh City FC​ សុខចិត្ត​ឲ្យ​ក្លិប​កាត់​ប្រាក់​ឈ្នួលដើម្បី​ទប់​ការ​ចំណាយ​អំឡុង Covid-19

ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា (COVID-19) បាន​ធ្វើ​ឲ្យ​វិស័យ​នានាក្នុង​ពិភពលោក​ជួប​ការ​លំបាក​ពិសេសវិស័យកីឡាបាល់ទាត់​ដែល​ធ្វើ​ឲ្យ​ក្លិប​មួយចំនួន​ទប់​ទល់​នឹង​ការ​ចំណាយ​មិនបាន​ហើយ​ដល់​ថ្នាក់​សុំកាត់​ប្រាក់​ឈ្នួល​កីឡាករ​មួយចំនួន​ទ្រទ្រង់​ការ​ចំណាយផ្សេងៗ​អំឡុង​គ្មាន​សកម្មភាព​ប្រកួត។

កាល​ពី​ថ្មីៗ​នេះក្លិប​ Ho Chi Minh City FC លេង​ក្នុង​លីគកំពូល​វៀតណាម V-League បាន​កាត់​ប្រាក់​ឈ្នួលបុគ្គលិក ​ហើយ​ទាំង​ កីឡាករ គ្រូ​បង្វឹក​និង​បុគ្គឡិក​នានា​បាន​យល់​ព្រម​ធ្វើ​តាម​សំណើ​នេះ។ លោក Nguyen Huu Thang​ប្រធាន​ក្លិប HCMC បាន​បញ្ជាក់​ថា ការ​កាត់ប្រាក់​ឈ្នួល​នេះ​មិន​ត្រឹម​តែកីឡាករ​នោះ​ទេ សូម្បី​តែគ្រូ​បង្វឹក គ្រូ​ជំនួយ​និង​បុគ្គលិកផ្សេង​ទៀត​ក៏​កាត់​ដែរ​ ប៉ុន្តែ​គណៈគ្រប់​គ្រងក៏​ជួយជ្រោមជ្រែងឲ្យ​ពួក​គេ​បាន​ទទួល​ចំណូលសមរម្យដែរ។

លោក Huu Tang បាន​និយាយ​ថា​ក្លិប​បាន​បរិច្ចាគលុយ​៤០០លាន​ដុង ទៅ​កាន់​គណៈកម្មធិការ​ក្រុង​ហូជីមិញ​(Ho Chi Minh City People’s Committee)​ដើម្បី​ជួយ​ទប់​ស្កាត់ការ​ឆ្លង​រីករាលដាល​នៃ​វីរុស​ COVID-19៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT