Alan Shearer បានចាត់ទុកវីរបុរស Arsenal លោក Thierry Henry នៅឈរលំដាប់ទី ៣ នាមជាអ្នករកគ្រាប់បាល់បានល្អបំផុតនៅ Premier League បន្ទាប់ពីខ្លួនលោកផ្ទាល់ និង Sergio Aguero ខ្សែប្រយុទ្ធរបស់ Man City។
តាមពិតទៅ Henry រាប់គ្រាប់បាល់នៅ Premier League សុទ្ធ មាន ១៧៥ គ្រាប់ នាមជា Top Scorer គឺលោកឈរលេខ ៦ ទេ តែការយល់ឃើញរបស់ Shearer គឺចុចឈ្មោះ Henry នៅលេខ ៣ តាំងនាមជាអ្នករកគ្រាប់បាល់បានល្អបំផុត។
ជុំវិញមូលហេតុដែលលោកថា Aguero គេឈរចំណាត់ថ្នាក់ល្អជាង Henry លោកពន្យល់៖ “Aguero ពេលនេះគេឈានដល់វ័យ ៣២ ឆ្នាំហើយ តែគេនៅអាចបង្កើតគ្រាប់បាល់នៅមុំខាងឆ្វេង កណ្ដាល ស្តាំបានដដែល ហើយកំពុងរក្សាតំណែងយ៉ាងសំខាន់ក្នុងក្រុម ដោយ ១៨០ គ្រាប់នៅ ២៦០ ប្រកួតនិងមើលទៅអ្វីដែលគេបានឈ្នះកន្លងមកទៀតនោះ”។
លោកបន្ត៖ “ខ្ញុំស្រលាញ់ពួកគេទាំងពីរដូចគ្នា តែ Thierry គេខុសគ្នា ព្រោះតំណែងប្រយុទ្ធក្នុងបាល់ទាត់ពេលនេះមានការផ្លាស់ប្ដូរច្រើន”៕ ប្រភព៖ Metro