Willian ​ថា​ទោះ​ចេញ​ពី Chelsea ​ក៏​ស្វែង​រក​ក្លឹប​លេង​នៅ Premier League ​បន្ដ​ទៀត​ដែរ​

​Willian ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម Chelsea ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ ដូច្នេះ​រូបគេ​អាច​រក​ក្លឹប​ណា​ក៏​បាន​ដើម្បី​ចូល​លេង​បន្ដ​ទៀត។

​មាន​ក្រុម FC Barcelona ​មួយ​ដែល​បាន​តាម​ទិញ​រូបគេ​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​ព្រោះ​ក្រុម​តោ​ខៀវ​មិន​ព្រម​លក់​នោះ​ទេ។ ​លោក Lampard ​ក៏​បាន​ព្យាយាម​ដើម្បី​បន្ដ​កុងត្រា​ថ្មី​ដែរ ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​នេះ ​បាន​បដិសេធ ​ព្រោះ​ចង់​រក​ក្លឹប​ថ្មី​លេង​បន្ដ​ទៀត​ដក​ស្រង់​បទ​ពិសោធ។

ក្លឹប​ថ្មី​នោះ​ដែរ ​Willian ​បាន​បង្ហើប​ថា​អាច​នឹង​ក្នុង​ក្របខណ្ឌ Premier League ​ទៀត។ ​រូបគេ​ចង់​បន្ដ​ប្រកប​អាជីព​ក្នុង​ប្រទេស​នេះ ត្បិត​អី​វា​ជា​លីគ​បាល់ទាត់​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ​ដោយ​ក្នុង​នោះ​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​ទំនង​ជា​តាម​អន្ទង​ចិត្ត​កីឡាករ​ប្រេស៊ីល​នេះ​ជាក់​ជា​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT