Sutton៖ ​Kane ​មាន​តែ​ឆ្កួត​ បើ Liverpool ​ឬ Man City ​ទិញ ​តែ​មិន​ព្រម​ទៅ

​លោក ​Chris Sutton ​អ្នក​វិភាគ​នៅ BT Sport ​បាន​និយាយ​ថា Harry Kane ​មាន​តែ​ឆ្កួត​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ចេញ​ពី Spurs ​ទៀត ​ប្រសិន​បើ​ក្លឹប Liverpool ​ឬ Manchester City ​ចូល​ខ្លួន​មក​តាម​ទិញ​ហើយ​នោះ។

​ខ្សែ​ប្រយុទ្ធ Kane ​របស់​ក្រុម Spurs ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​រដូវកាល​មក​ហើយ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​រូបគេ​មិន​បាន​ចូល​លេង​ឡើយ​ព្រោះ​មាន​បញ្ហា​របួស។ ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​ដែរ ប៉ុន្តែ​រូបគេ​មិន​ទាន់​ព្រម​ទៅ ​ព្រោះ​ចង់​ជួយ​ក្រុម Spurs ​ទៀត​សិន។

​តែ​សម្រាប់​គំនិត​របស់​លោក Sutton ​វិញ ​Kane ​នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់​ធំ​បាន​ទេ ប្រសិន​បើ​បន្ដ​លេង​នៅ Spurs ទៀត។ ​លោក​បញ្ជាក់​ថា​៖ “ប្រសិន​បើ​គាត់​ចង់​ឈ្នះ Premier League ​គាត់​គួរ​តែ​ស្វែង​រក​ក្លឹប​ថ្មី​ទៀត ​ដែល​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​នៅ Spurs ​។ Spurs ​ជា​ក្រុម​ល្អ​មួយ ប៉ុន្តែ​នៅ​ពេល​នេះ​ពួកគេ​នៅ​ក្រោយ​ក្រុម Liverpool ​និង Man City។ បើ​ក្រុម​នេះ​២ ​ទាក់ទង​នាំ​យក Kane ​ទៅ​ ហើយ​រូបគេ​មិន​ទៅ​ទៀត ​មាន​តែ​ឆ្កួត​ហើយ”៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT