Chelsea ​មាន​បំណង​យក​ Neuer ​មក​រួម​ក្រុម​

​ក្រុម Chelsea ​មាន​បំណង​ចង់​យក​អ្នក​ចាំទី Neuer ​របស់​ក្រុម Bayern Munich ​មក​រួម​ក្រុម ​ក្រោយ​ពី​រូបគេ​បាន​បដិសេធ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​Neuer ​បាន​បដិសេធ​កុងត្រា​ថ្មី​ជាមួយ​ក្រុម Bayern Munich ​ទៅ​ហើយ។​​កត្តា​មិន​ព្រម​បន្ដ​នេះ​ហើយ បាន​ជា​ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​ជឿ​ជាក់​ថា​នឹង​មាន​ឱកាស​ក្នុង​ការ​ជជែក​ជាមួយ​អ្នក​ចាំ​ទី​ដៃ​ស្អិត​ជម្រើស​ជាតិ​អាល្លឺម៉ង់​នេះ​មិន​ខាន។ Lampard ​រំពឹង​ថា​ប្រសិន​បើ​បាន​កីឡាករ​វ័យ​ជ្រេ​នេះ​មក​រួម​ក្រុម​មែន នោះ​លោក​អាច​នឹង​បញ្ចេញ Kepa ​បាន​ហើយ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។

ប្រភព​នៅ​អាល្លឺម៉ង់​បាន​បញ្ជាក់​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​ចរចា​កុងត្រា​ថ្មី​របស់ Neuer ​បរាជ័យ។ ​ដោយ​ក្លឹប​ចង់​បន្ដ​ឱ្យ​ដល់​ឆ្នាំ​២០២៣ ​ប៉ុន្តែ​សាមី​ខ្លួន​ចង់​បាន​វែង​ជាង​នេះ​ទៀត ដល់​ឆ្នាំ​២០២៥​ឯ​ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT