អូឡាំពិក​២០២០ ​កំណត់​ថ្ងៃ​ប្រកួត​ឆ្នាំ​ក្រោយ​បាន​ហើយ​

​ការ​ប្រកួត​នៃ​ព្រឹត្តិការណ៍​អូឡាំពិក ២០២០ ​បាន​កំណត់​ថ្ងៃ​ប្រកួត​ជា​ថ្មី​ម្ដង​ទៀត​បាន​ហើយ​នៅ​ឆ្នាំ​ក្រោយ ​ដោយ​ត្រូវ​លេង​ចាប់​ពិ​ថ្ងៃ​ទី​២៣​ខែ​កក្កដា​រហូត​ដល់​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០២១។

តាម​គម្រោង​អូឡាំពិក​ឆ្នាំ​នេះ​ធ្វើ​នៅ​ជប៉ុន ​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ ​ហើយ​ម្ចាស់​ផ្ទះ​បាន​រៀប​ចំ​រួច​ជា​ស្រេច​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។ តែ​គួរ​ឱ្យ​ស្ដាយ​ដោយសារ​តែ​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ ត្រូវ​លើក​ពេល​ទៅ​ហើយ ដោយ​យក​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​វិញ។ ​ក្រោយ​ពី​ធ្វើ​ការ​ប្រជុំ​កាល​ពី​ម្សិលមិញ ​ថ្នាក់​ដឹក​នាំ​អូឡាំពិក ​បាន​ប្រកាស​យក​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២១ ​ដើម្បី​ជា​ថ្ងៃ​បើក​ការ​ប្រកួត ​និង​គ្រោង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០២១។

​សូម​រំលឹក​ថា​គិត​មក​ដល់​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២០​នេះ ​នៅ​ទូទាំង​ពិភព​លោក​មាន​អ្នក​ឆ្លង​មេរោគ Covid-19 ​ជាង​៧០​ម៉ឺន​នាក់​ហើយ ​និង​មនុស្ស​ជាង​៣​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​តែ​មេរោគ​មួយ​នេះ៕ប្រភព Nikkei

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT