ក្រុម​កីឡាករ Barcelona ​ព្រម​កាត់​ប្រាក់​ឈ្នួល​៧០​% ​ហើយ​

​ក្រុម​កីឡាករ​ក្នុង​ក្លឹប FC Barcelona ​បាន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​៧០​%​ហើយ​អំឡុង​ពេល​មេរោគ Covid-19 ​កំពុង​រីក​រាលដាល​នេះ​។

​ប្រធាន​ក្លឹប Barcelona ​បាន​កោះ​ប្រជុំ​ជាមួយ​ប្រធាន​ក្រុម Lionel Messi ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល​៧០​%។ ​មាន​កីឡាករ​មួយ​ចំនួន​មិន​បាន​យល់​ព្រម​ជាមួយ​សំណើ​នេះ​ទេ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​សម្របសម្រួល​គ្នា​មក ទើប​ពួកគេ​បាន​យល់​ព្រម​ធ្វើ​តាម​។ ការ​ស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល​ដល់​៧០​%​នេះ ក្រោយ​ពី​ក្រុម Barcelona ​រង​ផល​ប៉ះពាល់​ខ្លាំង ​ព្រោះ​តែ​មេរោគ Covid-19 ​។

​រំលឹក​ថា​នៅ​អេស្ប៉ាញ​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ស្លាប់​ដោយសារ​តែ​មេរោគ​ខាង​លើ​នេះ រហូត​ដល់​ជាង​៧​ពាន់​នាក់ ​និង​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ទៀត ​បាន​ឆ្លង​មេរោគ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT