ចប់ហើយ! កូរ៉ូណា​បៀតបៀន​រុញ​ឲ្យ​តម្លៃ​ខ្លួន Paul Pogba ធ្លាក់​មក​សល់​ត្រឹម ៣៥ លាន​អឺរ៉ូ​ទេ

ទន្ទឹម​នឹង​ការ​ផ្អាក​ការ​ប្រកួត​ ដោយ​មិន​ទាន់​ដឹង​កាលបរិច្ឆេទ​វិល​ត្រលប់​ច្បាស់លាស់ សឹង​តែ​អាច​និយាយ​ថា​ពេញ​មួយ​រដូវ​កាល​នេះ គ្មាន​វត្តមាន Paul Pogba លើ​ទីលាន​ប្រកួត​ទៅ​ហើយ។

បើ​តាម​របាយការណ៍​ពី CIES បាន​ចុះ​ផ្សាយ​ថា​តម្លៃ​ខ្លួន​របស់ Paul នឹង​ធ្លាក់​ចុះ​ប្រមាណ ២៨ ភាគរយ​បន្ថែម​ទៀត​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្លើយតប​នឹង​បញ្ហា​វឹកវរ​នៃ​វីរុស​ COVID-19។ មក​ទល់​បច្ចុប្បន្ន​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ឈរ​នៅ​តម្លៃ​ខ្លួន​ត្រឹម ៦៥ លាន​អឺរ៉ូ​ ប៉ុន្តែ​នៅ​រដូវ​ក្តៅ​នឹង​ធ្លាក់​មក​ឈរ​ត្រឹម ៣៥ លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។

នេះ​មិនមែន​ប៉ះពាល់​តែ Paul ម្នាក់​នោះ​ទេ ទៀត​សោត​បណ្តា​កីឡាករ​សឹង​តែ​ទាំង​អស់​នៅ​លីគ​ទាំង ៥ តាម​ប្រភព​ពី CIES សង្កត់​ធ្ងន់​ថា​នឹង​ធ្លាក់​ចុះ​ប្រមាណ ៣៨ ភាគរយ ដោយសារ​តែ​ការ​ញាំញី​នៃ​វីរុស COVID-19 ធ្វើ​ឲ្យ​កត្តា​អាយុ កុងត្រា ការ​បង្ហាញ​ទម្រង់​លេង​លើ​ទីលាន​សុទ្ធ​តែ​បាន​រង​ផល​ប៉ះពាល់​ទាំង​ស្រុង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT