ចាំ​ស្តាប់​ចម្លើយ! ការ​ប្រកួត​នៅ Serie A អាច​នឹង​ប្រកាស​រំសាយ​ចោល​ត្រឹម​ថ្ងៃ​នេះ

រដូវ​កាល​ទាំង​មូល​នៅ Serie A អាច​នឹង​ត្រូវ​ប្រកាស​រំសាយ​ចោល​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ប្រសិន​មាន​ការ​ព្រមព្រៀង​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដែល​សមាគម​បាល់ទាត់​អ៊ីតាលី​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ។

ប្រធាន​សមាគម​បាល់ទាត់​លោក Damiano Tommasi បាន​បង្ហើប​ការ​ជឿជាក់​ទុក​ជា​មុន ថា​ឱកាស​នៃ​ចម្លើយ​ក្នុង​ការ​សម្រេច​រំសាយ​រដូវ​កាល​ប្រកួត​ចោល អាច​នឹង​មាន បន្ទាប់​ពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ីតាលី​ទាំង​មូល​ត្រូវ​បាន​ប្រកាស​អាសន្ន ដោយ​មាន​មនុស្ស​ច្រើន​ជាង ១០ ០០០ នាក់​ហើយ​បាត់បង់​ជីវិត​ដោយសារ COVID-19។

តាម​ការ​កំណត់​ចុង​ក្រោយ​គ្រប់​ការ​ប្រកួត​កីឡា​ទូទាំង​ប្រទេស​ទាំង​អស់ រួម​ទាំង Serie A នឹង​ត្រូវ​លើក​ពេល​ដល់​ថ្ងៃ​ទី ៣ ឧសភា បើ​លឿន​បំផុត ប៉ុន្តែ​តាម​សេចក្តី​សម្រេច​ចុង​ក្រោយ​គឺ​ត្រូវ​រង់ចាំ​ចម្លើយ​សិន ថា​នឹង​រំសាយ​ចោល​ឬ​យ៉ាង​ណា។

បញ្ជាក់​ថា​បើ​រំសាយ​ចោល​ពិត​មែន​នោះ ក្រុម​ដែល​ទំនង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ Lazio ដែល​មិន​ងាយ​នឹង​ក្រុម​មួយ​នេះ​មាន​ឱកាស​មក​ប្រកៀកប្រកិត​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​ឡើយ ដោយ​នៅ​ជុំ​ទី ២៦ ពួក​គេ​ចាញ់​ Juventus តែ ១ ពិន្ទុ​គត់ ខណៈ​ដែល​សេះ​បង្កង់​ជា​ក្រុម​សាំ​នឹង​ការ​លើក​ពាន ៨ រដូវ​កាល​ជាប់​គ្នា​ហើយ​នោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT