• Benzema ​និយាយ​ទៅ Giroud ​៖ ​កុំ​ប្រៀប F1 ​ជាមួយ​ឡាន​កូន​ក្មេង​

    ក្នុង​វីដេអូ Live ​លើ Instagram ​កន្លង​ទៅ​នេះ Karim Benzema ​បាន​និយាយ​ទាក់ទង​នឹង Giroud ​ដែល​ជា​បេក្ខភាព​ជំនួស​រូបគេ​នៅ​ជម្រើស​ជាតិ​បារាំង។

    ​ក្នុង​ឱកាស​នោះ Benzema ​បាន​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​មិត្ត​រួម​សញ្ជាតិ ដែល​ជា​អ្នក​ជំនួស​កៅអី​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Real Madrid ​បាន​និយាយ​បែប​លេង​សើច​ថា​៖ “អ្នក​មិន​អាច​យក Formula 1 ​ទៅ​ប្រៀប​ជាមួយ​ឡាន​ប្រណាំង​របស់​កូន​ក្មេង​ទេ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជាម Formula 1…”។ ​ការ​លើក​ឡើង​បែប​នេះ ​គឺ​ក្រោយ​ពី Giroud ​នា​រដូវ​កាល​នេះ ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ​និង​មិន​សូវ​មាន​ឈ្មោះ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ឡើយ​នៅ​ក្រុម Chelsea។

    ​យ៉ាងណាមិញ​នៅ​ជម្រើស​ជាតិ​បារាំង​វិញ ​ខ្សែ​ប្រយុទ្ធ​ជំនាញ​ក្បាល​ខាង​លើ បាន​ក្លាយ​ជា​កីឡាករ​ស្ថិត​នៅ​លេខ​៣ ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទៅ​ហើយ។ Giroud ​រក​បាន​៣៩​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៩៣​ប្រកួត។ ខណៈ​ដែល​អ្នក​រក​គ្រាប់​បាល់​លើ​គេ​នោះ មាន​តែ​ Thierry Henry ​និង​ Michel Platini ​ប៉ុណ្ណោះ៕ប្រភព Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT