Camavinga ​យុវជន​វ័យ​១៧​ឆ្នាំ ដែល Real Madrid ​ពេញ​ចិត្ត​បំផុត​

​Eduardo Camavinga ​ជា​កីឡាករ​វ័យ​ក្មេង ដែល​ក្រុម Real Madrid ​កំពុង​តាម​មើល​យ៉ាង​ខ្លាំង ​ព្រោះ​សមត្ថភាព​ដ៏​លេចធ្លោ​របស់​គេ​។

​ខ្សែ​បម្រើ​របស់​ក្រុម Rennes ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង ​ក្រោយ​ពី​លេង​បាន​យ៉ាង​ល្អ ​ត្រឹម​វ័យ​១៧​ឆ្នាំ​នេះ​។ ​កីឡាករ​ដែល​គេ​ហៅ​ក្រៅ​ថា Pogba ​ថ្មី​រូប​នេះ ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​មើល​ឃើញ ​ហើយ​ក្រុម Real Madrid ​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ ​ក្រុម​របស់​លោក Zidane ​មើល​ឃើញ​ថា Camavinga ​នេះ អាច​មក​លេង​តំបន់​របស់ Casemiro ​បាន​នៅ​ពេល​អនាគត ​ប្រសិន​បើ​ទិញ​បាន​ពិត​ជា​ល្អ​ខ្លាំង។

​យ៉ាងណាមិញ​នៅ​ត្រឹម​វ័យ​នេះ ​រូបគេ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Rennes ​រហូត​ដល់​ឆ្នាំ​២០២២​ឯ​ណោះ។ ​ខណៈ​ដែល​តម្លៃ​ខ្លួន​វិញ ​គឺ​៨០​លាន​អឺរ៉ូ​ទៅ​ហើយ។ ​តម្លៃ​នេះ ទើប​បាន​ជា​ក្លឹប​ជា​ច្រើន​នៅ​រុញរា​នៅ​ឡើយ ​មិន​ទាន់​ហាន​សម្រេច​ចិត្ត​ថា​យក​ឬ​មិន​យក​នោះ​ទេ។ តែ​សម្រាប់ Real Madrid ​វិញ ​ហាក់​ដូចជា​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ទៅ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT