សំណួរ​ចាក់ដោត តើ Kane ព្រម​នៅ Spurs ​ដល់​ចូល​និវត្តន៍​អត់? នេះ​សាមី​ខ្លួន​ឆ្លើយ​ភ្លែត

ទន្ទឹម​នឹង​កំពុង​ស្ថិត​នៅ​តាម​ផ្ទះ​រៀង​ខ្លួន ថ្មីៗ​នេះ Harry Kane ត្រូវ​បាន​លោក Jamie Redknapp ក្រុម​ការងារ​របស់ Sportsmail បាន​សាកសួរ​នូវ​សំណួរ​មួយ​ចំនួន​តាម​បណ្តាញ​សង្គម នៅ​មុខ​អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ជា​ច្រើន។

មាន​សំណួរ​ចាក់ដោត​ប៉ុន្មាន​សំណួរ ដោយ CTS Sports សូម​សង្ខេប​ចេញ​នូវ​ ២ សំណួរ។ ១) Redkanpp បាន​​ចោទ​សួរ​ថា​ មាន​មនុស្ស​ជា​ច្រើន​គេ​ចង់​ដឹង តើ​លោក​ព្រម​នៅ Spurs ពេញ​មួយ​អាជីព​ឬ​បែប​ណា? Kane បាន​ឆ្លើយ៖ “ខ្ញុំ​មិន​អាច​និយាយ​ថា អាច​ឬ​មិន​អាច​នោះ​ទេ ដោយ​ខ្ញុំ​ស្រលាញ់​ក្លឹប Spurs តែ​វា​រមែង​ដូច​ខ្ញុំ​បាន​និយាយ​ប្រសិន​ណា​ក្រុម​មិន​ឈរ​លើ​គោលដៅ​ច្បាស់លាស់​មួយ​ទេ ខ្ញុំ​ក៏​មិន​បន្ត​នៅ​ដល់​បញ្ចប់​អាជីព​នោះ​ដែរ។

សំណួរ​មួយ​ផ្សេង​ទៀត​ ២) តើ​លោក​ពេញ​ចិត្ត​នាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ដាច់​គេ​នៅ PL ឬ អ្នក​ឈ្នះ​ពាន PL? ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ​ថា៖ “ប្រាកដ​ណាស់​គឺ​ឈ្នះ​ពាន Premier League ហើយ ដោយ​កន្លង​មក​ខ្ញុំ​ធ្លាប់​សម្រេច​បាន​ពាន​បុគ្គល​រួច​មក​ហើយ ណា​មួយ​គឺ​ខ្ញុំ​លេង​កីឡា​នេះ​ដើម្បី​ឈ្នះ​ពាន​ជា​ក្រុម មក​ក្លាយ​ជា​ជើង​ឯក​រួម​គ្នា ដែល​នេះ​វា​មាន​អារម្មណ៍​ល្អ​ជាង​ការ​ឈ្នះ​កំណត់ត្រា​បុគ្គល​ទៅ​ទៀត”។

បញ្ជាក់​ថា​ចាប់​តាំង​ពី​ចាប់​ផ្តើម​អាជីព​នៅ Spurs នា​ឆ្នាំ ២០០៩ មក​ទល់​ពេល​នេះ Spurs មិន​ទាន់​បាន​ឈ្នះ Premier League សូម្បី​មួយ​លើក​នោះ​ឡើយ ខណៈ​នៅ UCL ធ្លាប់​បាន​ត្រឹម​ជើង​ឯក​រង ជា​ប្រវត្តិសាស្រ្ត​ល្អ​ណាស់​ទៅ​ហើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT