ដោយសារ​ហេតុផល​ផ្ទាល់​ខ្លួន Spurs ​អនុញ្ញាត​ឲ្យ Son ត្រលប់​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ​ហើយ

ក្លឹប Tottenham Hotspur បាន​ប្រកាស​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​នេះ ថា​បាន​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​កីឡាករ ២ រូប​ មាន Steven Bergwijn និង Son Heung-min ឲ្យ​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​ហើយ។

ដោយ​បញ្ជាក់​ថា​ជា​ហេតុផល​ផ្ទាល់​ខ្លួន ​មិន​បង្ហើប​មូលហេតុ​ច្បាស់លាស់ អ្នក​ទាំង​ពីរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លើ​លក្ខខណ្ឌ​ពិសេស អាច​ចាកចេញ​ពី​ចក្រភព​អង់គ្លេស​ទៅ​កាន់​ប្រទេស​កំណើត ទន្ទឹម​ដែល Premier League បាន​នឹង​កំពុង​លើក​ពេល ឆ្លើយតប​ការ​ផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

បញ្ជាក់​ថា Son នា​រដូវ​កាល ២០១៩/២០ មុន​លើក​ពេល​ប្រកួត រូប​គេ​រក​បាន ៩ គ្រាប់​នៅ ២១ ​ប្រកួត PL សរុប ​ដែល​នេះ​ជា​លទ្ធផល​មិន​កាក់កប​នោះ​ឡើយ ក្រោយ​រង​បញ្ហា​របួស​ខកខាន​ចូល​ទីលាន​រាប់​តាំង​ពី​ខែ​កុម្ភៈ នៅ​ប្រកួត​យក​ឈ្នះ Aston Villa ៣-២ ចុង​ក្រោយ​បង្អស់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT