Bartomeu សម្លឹង​ឃើញ​យុវជន​ឡើង​កូដ​រូប​នេះ ខ្លាំង​ជាង​ការ​ចង់​បាន Lautaro Martinez

ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍ ចង់​នាំ​យក​យុវជន Erling Braut Haaland របស់​ក្លឹប Borsussia Dortmund ជាង​ខ្សែ​ប្រយុទ្ធ Lautaro Martinez របស់ Inter Milan នា​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

កន្លង​មក​ធ្លាប់​មាន​ចចាមអារ៉ាម​ចុះ​ផ្សាយ​ឥត​ឈប់​ថា Barca ចង់​បាន Martinez មក​ជំនួស​ Luis Suarez រយៈ​ពេល​យូរ ក្រោយ​មើល​ឃើញ​ពី​ស្ថានភាព​របួស​ញាំញី​របស់​កីឡាករ​អ៊ុយរុយហ្គាយ​និង​កត្តា​អាយុ​របស់​គេ។

បែប​ណា​មិញ​តាម​ដំណឹង​ចុះ​ផ្សាយ​ចុង​ក្រោយ គឺ​លេចលឺ​ថា Bartomeu ​ហាក់​បាក់​ចិត្ត​លើ​ជើង​ស៊ុត Haaland ជាង។ យុវជន​វ័យ ១៩ ឆ្នាំ រក​បាន ៤០ គ្រាប់​នៅ ៣៣ ប្រកួត​សរុប​ឲ្យ Salzburg/Dortmund ​រដូវ​កាល​នេះ ហើយ​តម្លៃ​ខ្លួន​ក៏​ទាប​ត្រឹម​ប្រមាណ ៥០ លាន​ផោន​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT