Xavi ថា​បើ​បាន​ទៅ​ដឹកនាំ Barca ខ្លួន​សុំ​កក់​កីឡាករ ៣ រូប​នេះ​ទុក​ជា​មុន

Xavi Hernandez អ្នកចាត់ការ​នៅ​ក្លឹប Al-Sadd របស់​លីគ​កំពូល​កាតា​បច្ចុប្បន្ន ជា​ញឹកញយ​ក៏​រមែង​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ចចាមអារ៉ាម​ថា​លោក​អាច​នឹង​ត្រូវ​វិល​ត្រលប់​ទៅ​ដឹកនាំ​ក្លឹប​ចាស់ FC Barcelona ជា​ពិសេស​អំឡុង​ពេល​ដែល Valverde ទើប​ដក​ចេញ​ក្តៅៗ។

ជា​ថ្មី​ម្តង​ទៀត Xavi ​ក៏​បាន​បញ្ជាក់ ជុំវិញ​គម្រោង​ថ្ងៃ​អនាគត​របស់​ខ្លួន ថា​បើ​បាន​ទៅ​ដឹកនាំ​នៅ​ Barcelona មែន​នោះ លោក​នឹង​នាំ​យក​កីឡាករ​កំពូល ៣ រូប​ដែល​នៅ​តំបន់​ប្រយុទ្ធ​ស្លាប​មក​ចូលរួម​ជា​ពុំ​ខាន។

ប្រាប់​នៅ​កិច្ច​សម្ភាសន៍​ជាមួយ La Vanguardia លោក Xavi និយាយ៖ “ខ្ញុំ​ចង់​ត្រលប់​ទៅ Barca ហើយ​មើល​តាម​ទម្រង់​លេង​បច្ចុប្បន្ន ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ដូច​ជា Neymar, Sancho និង Gnabry”។

លោក​បន្ថែម៖ “ទម្រង់​លេង​របស់ Barca គឺ​ល្អ​ខ្លាំង​ណាស់ ដោយ​អ្នកចាំទី Ter Stegen ជា​អ្នកចាំទី​ល្អ​ដាច់​កេ​ក្នុង​លោក ខណៈ​មាន​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ល្អ​ដាច់​គេ Alba មាន​ការពារ​កណ្តាល Pique មាន​បម្រើ Busquets និង​ប្រយុទ្ធ Messi ថែម​ទៀត ហើយ​ពេល​នេះ​ខ្ញុំ​មើល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ផ្តល់​ទៅ​បាន​ជុំវិញ​ការ​ហ្វឹកហាត់​កីឡាករ ខណៈ​ដែល​ខ្ញុំ​ក៏​គ្មាន​ទំនាក់ទំនង​អាក្រក់​អ្វី​ទៀត​ជាមួយ​លោក Bartomeu ពោល​ទាំង​ជាមួយ Joan Laporta និង Victor Font សុទ្ធ​តែ​ល្អៗ​ដូច​គ្នា (ប្រធាន​ជាន់​ខ្ពស់​ក្លឹប)”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT