ក្លឹបតោខៀវ Chelsea បាននឹងកំពុងស្ថិតក្នុងការជជែកជាមួយអ្នករត់ការលោក Mino Raiola ជុំវិញការចង់ចែចូវអ្នកចាំទី Gianluigi Donnarumma របស់ក្លឹប AC Milan។ នេះបើតាមសារព័ត៌មាន Express បានចុះផ្សាយ។
កុងត្រាសេសសល់រយៈពេលជាង ១ ឆ្នាំរបស់អ្នកចាំទីវ័យក្មេងរូបនេះ ជាហេតុផលដែលធ្វើឲ្យក្លឹបជាច្រើននៅអឺរ៉ុបសម្លឹងចង់បានរូបគេចេញពី AC Milan ជាខ្លាំង ហើយក្នុងនោះ Chelsea ក៏ផ្តាំផ្ញើទៅ Riaola ឲ្យជួយអាប់ដែតរាល់ព័ត៌មានផ្សេងៗរវាង Milan និង Donnarumma មកកាន់ខ្លួនឲ្យឆាប់រហ័សតាមអាចធ្វើទៅបាន។
ចំពោះតម្លៃខ្លួនតាមដឹង Milan ទំនងជាកំណត់ប្រមាណ ៥៥ លានផោន ប្រសិនក្លឹបណាចង់បានកីឡាករវ័យ ២១ ឆ្នាំឲ្យចាកចេញនៅរដូវក្តៅ ឆ្នាំ ២០២១ នេះ៕ ប្រភព៖ AF