Real Madrid ​ទំនង​ជា​យក Odegaard ​ត្រលប់​មក​វិញ​

​ក្រុម Real Madrid ​ទំនង​ជា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Odegaard ​ត្រលប់​មក​រួម​ក្រុម​វិញ​នៅ​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​នា​ពេល​ខាង​មុខ​នេះ​។Odegaard ​ត្រូវ​បាន​ក្លឹប Real Sociedad ​ខ្ចី​ជើង​ក្នុង​កុង​ត្រា​រយៈ​ពេល​២​ឆ្នាំ​កាល​ពី​រដូវ​ក្ដៅ​មុន​នេះ។ ​ការ​លេង​នៅ​ក្លឹប​នេះ ​រូប​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ចូល​លេង​២៨​ប្រកួត ​រក​បាន​៧​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ជា​ច្រើន​គ្រាប់​ទៀត។ ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Real Madrid ​សម្លឹង​ឃើញ ​ហើយ​អាច​នឹង​យក​មក​វិញ​ដើម្បី​ជំនួស​កន្លែង​របស់ Luka Modric ​ដែល​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​ហើយ។

​មួយ​វិញ​ទៀត​អ្វី​ដែល​តម្រូវ​ឱ្យ​ក្រុម​អធិរាជ​ស ​ចង់​យក​កីឡាករ​ខ្ចី​ជើង​ត្រលប់​មក​វិញ​នោះ គឺ​ដោយសារ​តែ​បច្ចុប្បន្ន​បញ្ហា Covid-19 ​បានធ្វើ​ឱ្យ​ក្លឹប​បាល់ទាត់​នានា​កាត់​បន្ថយ​ចំណាយ​យ៉ាង​ច្រើន។ ដូច្នេះ​ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ​ចង់​ឬ​មិន​ចង់ ពួកគេ​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទិញ​ដូរ​កីឡាករ​ថ្មី​ទៀត​នោះ​ទេ៕

ប្រភព៖​DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT