Roger Federer ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Wimbledon ​ហើយ​

កំពូល​អ្នក​វាយ​កូន​បាល់ Roger Federer ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Wimbledon ​ហើយ ​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ Anderson ​យ៉ាង​ស្វិតស្វាញ​បំផុត។

Anderson ​អាច​ទម្លាក់​អ្នក​ខ្លាំង​ខាង​លើ​នេះ​បាន ​ដោយ​ប្រើ​ពេល​ជា​យូរ និង​យក​ឈ្នះ​ក្នុង​លទ្ធល  2-6, 6-7, 7-5, 6-4, 13-11។ ជ័យជម្នះ​នេះ នឹង​ធ្វើ​ឱ្យ​រូបគេ​បាន​ឡើង​ដល់​វគ្ក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ មួយ​វិញ​ទៀត ​នេះ​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​នេះ​​ដែល​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ពាន Wimbledon ។

បុរស​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ដ។ វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​អាច​ឡើង​ដល់​វគ្គ​នេះ​បាន។ ពិត​ណាស់ ជ័យជម្នះ​នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន”។ Anderson ​នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ John Isner ​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ដ​ទៀត៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT