មេ UEFA ​ថា​បាល់ទាត់​រដូវ​កាល​នេះ ​អាច​ឆា​ចោល​ហើយ​

លោក ​Aleksander Ceferin ​ប្រធាន UEFA ​បាន​និយាយ​ថា​ការ​ប្រកួត​បាល់ទាត់​នា​រដូវ​កាល​នេះ​អាច​នឹង​ឆា​ចោល​ហើយ ​ប្រសិន​បើ​លីគ​មិន​អាច​ដំណើរ​ការ​បាន ​និង​បញ្ចប់​នៅ​ត្រឹម​​ចុង​ខែ​មិថុនា​ខាង​មុខ​។លីគ​ធំ​ៗ​នៅ​អឺរ៉ុប​បាន​ផ្អាក​ទាំង​អស់ ក្រោយ​ពី​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង ​ដោយ​សូម្បី​តែ​ព្រឹត្តិការណ៍ Euro 2020 ​ក៏​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ដែរ​។ ​លោក Ceferin ​បាន​និយាយ​ថា​លីគ​បាល់ទាត់​ទាំង​អស់​គួរ​តែ​ដំណើរ​ការ​ឡើង​វិញ ​ហើយ​អាច​លេង​ដោយ​បិទ​ទ្វា​ទៅ។ ប្រសិន​បើ​មិន​ដូច្នេះ​ទេ ​រដូវ​កាល​នេះ​អាច​នឹង​ឆា​ចោល​តែ​ម្ដង។

យ៉ាង​ណា​ក៏​ដោយ លោក Ceferin ​បាន​និយាយ​ថា​វា​ពិត​ជា​ពិបាក​ក្នុង​ការ​លេង​បាល់​ទាត់​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​ទស្សនា​ចូល​មើល។ ខណៈ​ដែល​​ក្លឹប​ជា​ច្រើន​ក៏​មិន​ព្រម ​លេង​ដោយ​បិទ​ទ្វា​បែប​នេះ​ដែរ ត្បិត​អី​កីឡាករ​មួយ​ចំនួន​ក៏​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ដែរ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT